
កាលបរិច្ឆេទ: ១៥ ធ្នូ ២០២៥ / សុខភាព / Author : ATH Sokren
ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោកស្រី សាកេត អេលីដា ប្រធាននាយកដ្ឋានទំនាក់ទំនងផ្នែកច្បាប់នៃសហគ្រាសផលិតឱសថប៉េប៉េអឹម តំណាងឱ្យ ឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយកក្រុមហ៊ុន-សហគ្រាស ប៉េប៉េអឹម និងខនហ្វីរេល បានអញ្ចើញចូលរួមផ្តល់ឱសថរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមចំនួនប្រាំពីរមុខរួមមានៈ
KINAFON® ថ្នាំបំបាត់ចុកពោះ - OVAZOL® ថ្នាំព្យាបាលជំងឺសើស្បែក- CALTOUX® ថ្នាំក្អកស្ងួត - RHINEX® JOUR & NUIT ថ្នាំផ្តាសាយយប់-ថ្ងៃ - ALLERPRIM® ថ្នាំអាលែហ្ស៊ីល- FORPETINE® ភេសជ្ជៈជំនួយការចងចាំ និងស្មារតី - RHINATOUX® ថ្នាំផ្តាសាយ សរុប១២ ៥១៤ ដប/ប្រអប់ ជូនដល់ឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមឌួង សុជាតិ ទីប្រឹក្សារបស់ឯកឧត្តម និងក្រុមការងារ ដើម្បីយកទៅចែកជូនវីរកងទ័ពសមរភូមិមុខ អ្នករងរបួស រួមទាំងជនភៀសសឹកប្រមាណជា ៥.០០០ គ្រួសារនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
នេះគឺជាការរួមចំណែកដ៏ធំធេងរបស់មូលនិធិគីណាល់ ដែលដឹកនាំដោយឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ក្នុងការជួយទៅដល់វីរកងទ័ពសមរភូមិមុខ និងបងប្អូនភៀសសឹករាប់ពានគ្រួសារដែលមានតម្រូវការថ្នាំសង្កូវសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ៕